![https://docs.google.com/forms/d/e/1FAIpQLSepmWTB1Ov_ksyHRELr_o-diCeWj99JubGC21K8xvqQfvwVIw/viewform](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0ChZRZ7Mia9MfHs_VH3hpZBEi9PcY9y58dynZyd7ZEZ3A2W8fdtm1xm5Ylzm8lPppP9eaBBSl6Mzjyn7xJUJqSvCTijAgYrQOjs6PMIQ_7I_OMhFDeJ-TXA-KJZRZEU5y4ZtOJPSpNZya/s200/university_of_management_economics_ume.png)
ការប្រឡងតាមអនឡាញ
គឺជាវិធីសាស្ត្រថ្មីមួយសម្រាប់ធ្វើតេស្តសមត្ថភាពនិស្សិតដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់វិញ្ញាសារប្រឡង ប៉ុន្តែបែមកប្រើប្រាស់បណ្តាញអ៊ីនធឺណែត។ នៅតាមបណ្តាប្រទេសជឿនលឿនជាច្រើនដូចជា អាមេរិក កាណាដា អូស្ត្រាលី ស្វ៊ីស និងប្រទេសផ្សេងៗទៀត ការប្រឡងតាមអនឡាញពិតជាមានភាពពេញនិយមខ្លាំងសម្រាប់សាកលវិទ្យាល័យ។ បើប្រៀបធៀបទៅនឹងការប្រឡងផ្ទាល់ ការប្រឡងតាមអនឡាញពិតជាមានសារប្រយោជន៍ជាច្រើនគួរឲ្យកត់សម្គាល់ ដូចជា៖
១.
និស្សិតមិនចាំបាច់ប្រើមកសាលាក៏អាចប្រឡងបាន
២. ចំណេញពេលវេលាបានច្រើន
៣. កែប្រែចម្លើយបានយ៉ាងងាយស្រួល
៤.
និស្សិតអាចពិនិត្យមើលលទ្ធផលពិន្ទុរបស់ខ្លួនបានភ្លាមៗ
៥. មិនពិបាកក្នុងការឆ្លើយសំនួរសរសេរ
៦. ចំណេញក្រដាស់ប្រឡង
៧. ការដាក់ពិន្ទុមានភាពត្រឹមត្រូវ និង
៨.
មានភាពងាយស្រួលក្នុងការត្រួតពិនិត្យសារជាថ្មី បើនិស្សិតតវ៉ា។ល។